រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា ខណៈនេះ បង្គោលខ្សែភ្លើងនៅម្តុំស្ពានអាកាសក្បាលថ្នល់ឆ្លងចរន្តអគ្គិសនីឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានជំហានដំបូង បានឱ្យដឹងថា គិតត្រឹមម៉ោង១រសៀលថ្ងៃទី៣០ តុលា ការទុស្សេចរន្តអគ្គិសនីខាងលើគេឃើញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងកំពុងចេញជួយអន្តរាគមន៍ ហើយបានប្រើប្រាស់រថយន្តបាញ់ទឹកអស់២គ្រឿងហើយ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ