រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ អ្នកជំងឺម្នាក់ទៀតហើយដែលមានជំងឺបេះដូងប្រហោងធ្ងន់ធ្ងររស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានទទួលការព្យាបាលការវះកាត់ដោយជោគជ័យរួចផុតពីសេចក្តីស្លាប់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅមន្ទីរពេទ្យកាល់ម៉ែតដែលសកម្មភាពមនុស្សធម៌នេះ ក្រោមការឧបត្ថម្ភប្រកបដោយទឹកចិត្តសប្បុរសធម៌របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ និងលោកបណ្ឌិត គុណ ញឹម អនុប្រធានក្រុមការងារចុះជួយស្រុកខ្សាច់កណ្តាល និងលោកជំទាវ ។
សូមរំឭកថា ក្នុងឱកាសចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកខ្សាច់កណ្តាលពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ក៍បានជួបជាមួយស្ត្រីដែលបានវះកាត់រួចឈ្មោះ គីម ហេង អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរដែលមានជំងឺបេះដូងប្រហោងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកទទួលការវះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយកចិត្តទុកដាក់សម្របសម្រួលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។
ស្រី្ត ឈ្មោះ គីមហេង ដែលបានទទួលបានវះកាត់ដោយជោគជ័យបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកជំទាវ និងលោកបណ្ឌិត គុណ ញឹម និងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ដែលបានជួយសង្គ្រោះជីវិតនាងប្រកបដោយសន្តានចិត្តមនុស្សធម៌ដ៍ល្អប្រពៃ និងមិនអាចកាត់ថ្លៃបាន ។
សូមបញ្ជាក់ថា តាមរបាយការណ៏ព្យាបាលរបស់គ្រូពេទ្យជំនាញបានឱ្យដឹងថា បងស្រី គីម ហេង មានជំងឺបេះដូងប្រហោងធ្ងន់ធ្ងរបើសិនជាមានការយឺតយ៉ាវក្នុងការវះកាត់អ្នកជំងឺប្រឈមនឹងសេចក្តីស្លាប់ ៕


ចែករំលែកព័តមាននេះ