រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតដែលកំពុងតែប្រារព្ឋធ្វើនៅវិមានរដ្ឋសភា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន លោក ឈាង វុន បានថ្លែងនៅប៉ុន្មាននាទីមុននេះថា ការដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភានាពេលនេះ មិនប៉ះពាល់ដល់វប្បធ៌មសន្ទនា ឬ កិច្ចព្រមព្រៀង២២កក្កដានោះទេ ។
បើតាមលោក ឈាង វុន នៅពេលនេះរដ្ឋសភាកំពុងរង់ចំាគណបក្សសង្គ្រោះជាតិបញ្ជូនបេក្ខភាពថ្មីសម្រាប់តំណែងអនុប្រធានទី១រដ្ឋសភា ព្រោះកូតាអនុប្រធានទី១រដ្ឋសភានេះជារបស់គណបក្សសង្គ្រោះជាតិតាមកិច្ចព្រមព្រៀង២២កក្កដា ៕



ចែករំលែកព័តមាននេះ