ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ តុលា ២០១៥ នៅចំណុចវាលប្រាំងព្រែកជ្រៅ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឭ មានហេតុការណ៍ផ្ទុះគ្រាប់កប់ក្នុងដីបណ្តាលឱ្យបុរសម្នាក់រងរបួសសុុះពេញខ្លួន។
បុរសរងគ្រោះឈ្មោះឈៀង អៀន អាយុ៥៦ឆ្នាំ មានទីលំនៅភូមិខ្លាត្រាំ ឃុំកំពង់លួង។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរទៅកាន់ចំណុចខាងលើយកចបជីកកាប់ដី ស្រាប់តែកាប់ចំគ្រាប់ដែលកប់ក្នុងដីផុកមានទឹកលិចមើលពុំឃើញបណ្តាលឱ្យផ្ទុះរងរបួសតែម្តង។ បន្ទាប់ពីផ្ទុះគ្រាប់ត្រូវរបួសហើយជនរងគ្រោះនៅមានស្មារតីបានដើរមកផ្ទះដោយខ្លួនឯង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕


ចែករំលែកព័តមាននេះ