ខេត្តតាកែវ ៖ សេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា មុននេះបន្តិចកម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ហុងសេនថេកស្តាយ ខេមបូឌា ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវប្រមាណជាង១.០០០នាក់បានលើកគ្នាមកកាន់មុខសាលាខេត្តតាកែវក្នុងបំណងសុំឱ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយលក្ខខណ្ឌការងារដែលពួកគេទាមទារចំនួន២ចំណុច តែត្រូវបានប៉ូលិសក្រុងដូនកែវ និងប៉ូលិសខេត្តរារាំងមិនឱ្យពួកគេចូលមកដល់មុខសាលាខេត្តទេ គឺនៅប្រមូលផ្តុំគ្នានៅខាងត្បូងសាលាខេត្ត។
លក្ខខណ្ឌការងារចំនួន២ចំណុចដែលពួកគេទាមទារ គឺ១-សុំឱ្យថៅកែរោងចក្រឧបត្ថម្ភលុយថ្លៃធ្វើដំណើរចំនួន១០ដុល្លារ និង២-លុយបាយថ្ងៃត្រង់ចំនួន២.០០០រៀល។
គួរបញ្ជាក់ថា ការទាមទារនេះបានអូសបន្លាយអស់រយៈពេល១សប្តាហ៍មកហើយនៅក្នុងបរិវេណរោងចក្រ តែមិនបានលទ្ធផល ទើបពួកគេលើកគ្នាមកកាន់សាលាខេត្តដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលខេត្តតែម្តង៕


ចែករំលែកព័តមាននេះ