ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ចាម ប្រកាស​អនុវត្ត​ផាកពិន័យ​អ្នក​មិន​ពាក់​ម៉ាស នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ខាងមុខ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាន​ចុះ​ផ្សព្វផ្សាយ នៅតាម​បណ្ដា​ភូមិ​នានា ដើម្បីឱ្យ​ប្រជាពលរដ្ឋ យល់ដឹង និង​អនុវត្ត​វិធានការ​ការពារ​។ ជាមួយ​នោះ អ្នក​ដែល​មិន​ព្រម​ពាក់​ម៉ាស់…

ខេត្តកំពង់ចាម​៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាន​ចុះ​ផ្សព្វផ្សាយ នៅតាម​បណ្ដា​ភូមិ​នានា ដើម្បីឱ្យ​ប្រជាពលរដ្ឋ យល់ដឹង និង​អនុវត្ត​វិធានការ​ការពារ​។ ជាមួយ​នោះ អ្នក​ដែល​មិន​ព្រម​ពាក់​ម៉ាស់ នឹងត្រូវ​ផាកពិន័យ ចំនួន ២០​ម៉ឺន​រៀល ដែល​គ្រោង​ធ្វើឡើង នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​។​

​អ្នកស្រី ឃាង ស៊ី​ផាន ចៅសង្កាត់​សំបូរ​មាស ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ការណែនាំ​ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​សង្កាត់​សំបូរ​មាស បាន​ចុះ​ផ្សព្វផ្សាយ​តាមរយៈ​ការចាក់​សារ​ជា​សំឡេង​តាម​មេក្រូ នៅតាម​បណ្ដា​ភូមិ​នានា ក្នុង​សង្កាត់​សំបួរមាស ដោយបាន​ធ្វើឡើង រៀងរាល់ថ្ងៃ​ពី​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្តកំពង់ចាម ដោយ​អ្នក​ដែល​មិន​ពាក់​ម៉ាស់ នៅ​កន្លែង​សាធារណៈ មាន​មនុស្ស​ច្រើន​នោះ នឹងត្រូវ​ផាកពិន័យ ២០​ម៉ឺន ទៅ ១​លាន​រៀល​។

​ចៅសង្កាត់​សំបួរមាស មានប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀតថា មិន​ថា​ថ្ងៃ ឬ​យប់​នោះទេ ដោយ​អ្នកស្រី បាន​ដឹកនាំ​កម្លាំង​សង្កាត់ សហការ​ជាមួយនឹង​នគរបាល​មូលដ្ឋាន បន្ត​យុទ្ធនា​ការចុះ​ផ្សព្វផ្សាយ មាន​រូបភាព​ផ្សេងៗ ពន្យល់​ប្រាប់​ដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ឱ្យចូល​រួម​យ៉ាង​សស្រាក់សស្រាំ ធ្វើយ៉ាងណា ពាក់​ម៉ាស់ អោយបាន​គ្រប់គ្នា តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ខេត្ត​។

​កន្លងទៅ ផ្សារ​ព្រែក​ដើម​ចាន់ ធ្លាប់​អាជ្ញាធរ ចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរ ចំនួន ៣​លើក​រួចមកហើយ គឺ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​។ តែមាន​អ្នកខ្លះ លើកឡើងថា ពាក់​ម៉ាស​ថប់ដង្ហើម ហើយ​មួយចំនួន​ទៀតថា មិនមាន​ម៉ាស់​។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​ជំងឺ​កូ​វីដ វាយប្រហារ​ឆ្លង​ពី​ម្នាក់ ទៅ​ម្នាក់​។

ជាមួយ​នោះ លោក​ចៅស្រី​សង្កាត់ ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ ឱ្យប្រើ​អាល់កុល ឬ​សាប៊ូ​លាងដៃ អោយបាន​ញឹកញាប់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​។ ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា កម្លាំង​សង្កាត់ រួមជាមួយ​ប៉ុស្តិ៍​រដ្ឋបាល សំបូរ​មាស ចុះ​តាម​ភូមិ​បឹង​ស្នាយ រកា​លើ និង​ចំការ​ខ្ពប ដោយបាន​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មានការ​យល់ដឹង​បន្ថែមទៀត ព្រមទាំង​ធ្វើលិខិត​ផ្តិតមេដៃ​ទទួលស្គាល់ថា ពួកគាត់​បានទទួល​ការអប់រំ​ពី​អាជ្ញាធរ ដើម្បី​ចៀសវាង នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ខាងមុខ ពេលដែល​កម្លាំង​សមត្ថកិច្ច ចុះ​ផាកពិន័យ តាម​ដងផ្លូវ ត្រូវបាន​ពួកគាត់ លើកឡើងថា អាជ្ញាធរ​សមត្ថកិច្ច មិនបាន​អប់រំ និង​ផ្សព្វផ្សាយ ឲ្យ​បានដឹង​មុន​។

​លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម ឱ្យដឹងថា ក្រោយពី​ទទួលបាន​ការណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត អាជ្ញាធរ​ក្រុង​កំពង់ចាម បានធ្វើការ​ផ្សព្វផ្សាយ នៅតាម​សង្កាត់​ទាំង​៤ នៅក្នុង​ក្រុង​កំពង់ចាម ក្នុងនោះ រួមមាន​ ​សង្កាត់​បឹង​កុក សង្កាត់​កំពង់ចាម សង្កាត់​វាលវង់ និង​សង្កាត់​សំបួរមាស ដោយបាន​ចាក់​សារ​ជា​សំឡេង​ពី​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ចំពោះ​អាជីវករ​លក់ដូរ​នៅតាម​ផ្សា​របឹង​កុក ផ្សារ​ធំ​កំពង់ចាម ផ្សារ​សាមគ្គី ផ្សារ​៧​មករា ក៏បាន​ផ្សព្វផ្សាយ​រួចហើយ​ដែរ​។ ដូច្នេះ​អ្នក​ដែល​មិន​ពាក់​ម៉ាស់ នឹងត្រូវ​ប្រឈម​ការផាកពិន័យ ២០​ម៉ឺន​រៀល​៕ ដោយ​៖ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ