ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគបាលបានធ្វើការចាប់រថយន្ត២គ្រឿង ដឹកឈើប្រណីតមានចំនួនជិត៣ម៉ែត្រគូប បំរុងនាំចេញទៅប្រទេសថៃ ដែលបង្ក្រាបបាននៅកន្លែងផ្សេងគ្នា កាលពីវេលាយប់ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតនៅស្រុកថ្មពួក និងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យជាម្ចាស់រថយន្ត ១-ឈ្មោះអួន សុផាត អាយុ២៥ឆ្នាំ (ម្ចាស់រថយន្តវីហ្គោ) ជាទាហានកងពលលេខ៥វរសេនាតូច៥១ រស់នៅភូមិ-ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ២-ឈ្មោះបញ្ញា ម៉ៅ អាយុ២៣ឆ្នាំ (ម្ចាស់រថយន្តកាមរី)រស់នៅភូមិ-ឃុំថ្មពួក ស្រុកថ្មពួក ។
ប្រភពបន្តថា កម្លាំងនគរបាលស្រុកថ្មពួកឃាត់រថយន្តកាមរីស៊េរីចាស់ គ្មានស្លាកលេខ ដែលដឹកឈើប្រណីតប្រភេទធ្នង់ចំនួន៤២ដុំ ដែលអ្នកបើកបរឈ្មោះបញ្ញា ម៉ៅ កាលពីម៉ោង៨យប់ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតនៅផ្លូវបំបែកចូលបឹងត្រកួនស្ថិតស្រុកថ្មពួក។
ដោយឡែកនគបាលស្រុកស្វាយចេក ក៏បានឃាត់រថយន្តធុនវីហ្គោដែលពាក់ស្លាក់លេខខ.ម២.៥៤៦៣ ដែលដឹកឈើប្រណីតប្រភេទឈើត្រសេកចំនួន៤០ដុំ និងឃាត់អ្នកបើកបរឈ្មោះអួន សុផាត ឃាត់កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតនៅមុខអធិការនគបាលស្រុកស្វាយចេក។





ចែករំលែកព័តមាននេះ