រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា នៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣០ តុលានេះ រដ្ឋសភាបានបន្តបើកសម័យប្រជុំលើកទី៥ នីតិកាលទី៥របស់ខ្លួនហើយ ដោយមានកូរ៉ុមសរុប៦៨រូប បន្ទាប់ពីគណៈអចិន្រ្តៃយ៍រដ្ឋសភាបានបញ្ចប់ការពិភាក្សាលើញ្ញត្តិសុំដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភា និងបានសម្រេចបញ្ចូលរបៀបវារៈស្តីពីការដកលោក កឹម សុខា ដាក់ចូលទៅក្នុងសម័យប្រជុំដើម្បីធ្វើបោះឆ្នោតដកតំណែង ។ សេចក្តីរាយការណ៍បានបន្តថា មកដល់ម៉ោង៩និង៥នាទីព្រឹកថ្ងៃសុក្រនេះ រដ្ឋសភាកំពុងរាប់សន្លឹកឆ្នោត ៕
ចែករំលែកព័តមាននេះ