រាជធានីភ្នំពេញ ៖ កាលពីវេលាល្ងាចថ្ងៃទី២៩ តុលា ២០១៥ អាជ្ញាធរខណ្ឌមានជ័យក្រោមវត្តមានលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង៧១៧ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ក្នុងអង្គពិធីខាងលើក៏មានការចូលរួមពីសំណាក់លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ លោកសួស សារិន ចៅសង្កាត់បឹងទំពុន និងក្រុមមន្ត្រីចំណុះជំនាញ រួមទាំងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ទៀតផងដែរ៕




ចែករំលែកព័តមាននេះ