រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣០ តុលា ២០១៥ នេះ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា សម័យប្រជុំរដ្ឋសភាដែលតាមគម្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងធ្វើការពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងពិភាក្សាអនុម័តសេចក្តីស្នើវិសោធនកម្មប្រការ៣ថ្មី ប្រការ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី (ពីរ) ប្រការ១៤ថ្មី ប្រការ១៨ ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ថ្មី (ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ៣៦ថ្មី ប្រការ៣៨ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ៕
ចែករំលែកព័តមាននេះ