ខេត្តកណ្តាល ៖ ពិធីប្រណាំងទូក.ងសាកល្បងនៅខេត្តកណ្តាលបានចាប់ផ្តើមដំណើរការអុំប្រណាំងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៩ តុលា ដោយមានទូក.ងចំនួន៩គូស្មើ១៨ទូកចូលរួមអុំប្រណាំង ដែលវេទិកាទូកត្រូវបានរៀបចំនៅជាប់មាត់ច្រាំងទន្លេក្រុងតាខ្មៅ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងមានការអញ្ជើញចូលរួមពីអភិបាលខេត្ត ក្រុង ស្រុក និងមន្ត្រីជុំវិញសាលាខេត្តជាច្រើនរូបទៀត។
ការប្រណាំងទូក.ងសាកល្បងនេះធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំនេះមានភាពអធិកអធមជាងឆ្នាំមុនៗដែលសាលាខេត្តកណ្តាលបានរៀបចំពិធីនេះឡើងដើម្បីប្រកួតប្រណាំងចង់ដឹងពីបច្ចេកទេស និងសមត្ថភាពរបស់កីឡាករទូក.ងត្រៀមទៅប្រកួតជាលក្ខណៈប្រពៃណីជាតិនៅមុខព្រះបរមរាជវាំងនាពេលឆាប់ៗខាងមុខនេះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព


















ចែករំលែកព័តមាននេះ