រាជធានីភ្នំពេញ ៖ ឆ្លងតាមការស៊ើបអង្កេត និងស្រាវជ្រាវ រួមទាំងប្រើប្រាស់វិធានញុះញង់ផងនោះ ក្នុងរយៈពេលតែ១សប្តាហ៍កន្លងទៅ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៤២នាក់ និងថ្នាំញៀន៥៧កញ្ចប់ ព្រមទាំងសម្ភារសេពគ្រឿងញៀនមួយចំនួនទៀតបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីបានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៩ តុលា នេះ ជនសង្ស័យទាំង៤២នាក់នោះតុលាការមិនទាន់បញ្ចប់ការសាកសួរនៅឡើយទេ។
លោកប៉ាន់ សុភាព បន្តថា ក្រុមជនសង្ស័យទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថតាមបណ្តាខណ្ឌសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាបផ្សេងៗពីគ្នា៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ