ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ តុលា ២០១៥នេះ លោកដួង សានេត គ្រូបង្រៀនថ្នាក់ទី២នៃសាលាបឋមសិក្សាហ៊ុនសែនវត្តថ្មី ភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួលបានមកបំភ្លឺដល់មហាជនតាមរយៈអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពថា គាត់មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងក្រោយពីមានរឿងឲ្យសិស្សប្រុសសម្រាតសិស្សស្រីនៅមុខមិត្តរួមថ្នាក់នោះ គឺលោកមានការសោកស្តាយខ្លាំងណាស់។
គ្រូបង្រៀនរូបនោះបានបន្តថា ការពិតរូបគាត់គ្រាន់តែមានបំណងពិន័យសិស្សឲ្យសិស្សចេះអានអក្សរប៉ុណ្ណោះ ។ ការពិតលោកគ្រាន់តែនិយាយពញ្ញាក់ស្មារតីសិស្សដោយនិយាយថា «មើលមានអ្នកណាហ៊ានសម្រាតសិស្សអត់ចេះអានអក្សរទេ ហើយកាលណោះ គឺពិន័យសិស្សចំនួន០៧នាក់ ស្រី០៣នាក់ឲ្យឈនៅលើថ្មនៅមុខក្តាខៀនបែរមុខរកសិស្សក្នុងថ្នាក់៣០នាក់ ស្រី១១នាក់ ហើយសិស្សរងគ្រោះឈរខាងគេក៏ត្រូវសិស្សឈ្មោះរុន សារ៉ាត់បញ្ញា ហៅលាភ រត់មកសម្រាតសិស្សស្រីឈ្មោះណាន ស៊ីម៉ី តែម្តង(មិនមែនឲ្យឈរលើតុគ្រូ ហើយលើកដៃឡើងលើឲ្យសិស្សប្រុសសម្រាតសិស្សស្រីរបូតសំពត់ និងខោក្នុងដល់កែងដូចការចោទប្រកាន់នោះទេ គឺនៅមានខោខូវប៊យត្រឹមភ្លៅ និងមានអាវគ្របជិតមិនអាក្រាតកាយឡើយ៕


ចែករំលែកព័តមាននេះ