រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៦ខែម្នាក់ ធ្វើដំណើរដោយថ្មើរជើងបំណងមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មីដោយសារតែតូចចិត្តនឹងប្តី តែសំណាងល្អត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី១កំពុងជិះម៉ូតូល្បាតតាមដងផ្លូវ ឃើញក៏ឃាត់ទាន់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ តុលា ២០១៥ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតតាមផ្លូវ ខណៈនោះក៏ឃើញស្ត្រីពោះធំម្នាក់ដើរលើស្ពាន ដោយដើរបណ្តើរយំបណ្តើរ សមត្ថកិច្ចមានការសង្ស័យក៏ជិះម៉ូតូពីក្រោយតាមមើល ស្រាប់តែស្រី្តរូបនេះបានឡើងតោងបង្កាន់ដៃស្ពានព្រះមុនីវង្សបម្រុងលោតទឹកសម្លាប់ខ្លួន សមត្ថកិច្ចក៏រត់ទៅឃាត់ និងទាញចុះមកវិញ ហើយបាននិយាយលួមលោមនិងប្រាប់ឱ្យត្រឡប់ទៅផ្ទះវិញទៅ ៕
ចែករំលែកព័តមាននេះ