ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​លាយ​ខ្យល់​ផ្គរ រន្ទះ​ស្ទើរ​គ្រប់​ខេត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦​ឧសភា​ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​ខេត្ត​លាយ​ជាមួយ​ផ្គរ​រន្ទះ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦​ឧសភា​ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​ខេត្ត​លាយ​ជាមួយ​ផ្គរ​រន្ទះ​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​វិវត្តន៍​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​ឃើញ​ថា បណ្ដុំ​សម្ពាធ​ទាប​រួម​ជាមួយនឹង​ខ្យល់​និរតី​ដែល​បក់​មក​ពី​ឈូង​សមុទ្រ​ថៃ នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​ថា លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦ​សាន្ត រួម​មាន​ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្ត​ស្ទឹង ត្រែង ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ។

ចំណែក​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ រួម​មាន ៖ ខេត្តតាកែវ ខេត្តកណ្តាល ខេត្ត កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្តកំពង់ធំ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង នឹង​មាន​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​ពី​បង្គួរ​ទៅ​ខ្លាំង​ស្ទើរ​គ្រប់​ទីកន្លែង និង​មាន​ខ្យល់​កន្ត្រាក់​មាន​ល្បឿនខ្លាំង (​ខ្យល់​មុខកាត់ Wind Shears) ពី​១០ – ២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​ផ្ទៃសមុទ្រ​មាន​រលក​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ