ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា នេះថា ទីតាំងចាក់បាល់មួយកន្លែងត្រូវបានគេដឹងថា កំពុងតែចរាចយ៉ាងរលូនដោយជ្រកក្រោមស្លាកយីហោហ្គេមអ៊ីនធើរណេត សម្រាប់ក្មេងៗចូលលេងដោយមិនយកប្រាក់ ដែលទីតាំងខាងលើស្ថិតនៅភូមិត្រពាំងលើ សង្កាត់រកាធំ ក្រុងច្បារមន ។
ទោះបីជាយ៉ាងណា ម្ចាស់ទីតាំងនោះ គេមិនត្រូវស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា គឺជាអ្នកមានម្នាក់នៅក្នុងផ្សារកំពង់ស្ពឺ ដោយមកជួលផ្ទះខាងលើបើកជាយូរមកហើយ ។ គេរង់ចាំមើលថា តើមានមន្ត្រីសមត្ថកិច្ចណាហ៊ានចុះទៅបង្ក្រាបដែរប្ញអត់?
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ