ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រែក្លាយការឃុំខ្លួនដោយកូវីដ ១៩ ជាឱកាសសន្សំលុយ និងរកលុយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន ផារ៉ា ធ្លាប់ចូលចិត្តផឹកកាហ្វេនៅតាមហាងប្រ៊េនៗ ។ ផារ៉ា និយាយថា លោកបានចេញលុយកាហ្វេមួយកែវបីដុល្លារ ព្រឹកផង…

រាជធានីភ្នំពេញ ៖ យុវជន ផារ៉ា ធ្លាប់ចូលចិត្តផឹកកាហ្វេនៅតាមហាងប្រ៊េនៗ ។ ផារ៉ា និយាយថា លោកបានចេញលុយកាហ្វេមួយកែវបីដុល្លារ ព្រឹកផង និងរសៀលផង ។ ដូច្នេះ លោកចាយលើកាហ្វេ ៦ ដុល្លារក្នុងមួយថ្ងៃ ឬ ១៨០ ដុល្លារក្នុងមួយខែ ។ ផារ៉ា បានិយាយថា ដោយគ្រាន់តែឆុងកាហ្វេផឹកខ្លួនឯងជារៀងរាល់ថ្ងៃ ដោយខ្លាចឆ្លងមេរោគកូវីដ ១៩ នោះ លោកសន្សំលុយបាន ១៨០ ដុល្លារក្នុងមួយខែ ។

ដូច្នេះមនុស្សគ្រប់គ្នាក៏អាចធ្វើដូច ផារ៉ា បាន ហើយធ្វើការងារមួយចំនួនដោយខ្លួនឯងដើម្បីសន្សំលុយ ដូចជាការធ្វើអាហារពេលព្រឹកដោយខ្លួនឯង ការឆុងកាហ្វេផឹកដោយខ្លួនឯង ឬក៏ការងារផ្សេងទៀតដែលធ្លាប់តែប្រើសេវាខាងក្រៅផ្ទះ និងចំណាយលុយច្រើន ។ ការរៀនសូត្រធ្វើអ្វីមួយដែលថ្មីនៅពេលនេះមិនត្រឹមតែជួយសន្សំលុយទេ វាក៏នឹងធ្វើអោយយើងសប្បាយចិត្ត និងមានបទពិសោធន៍ថ្មីផងដែរសម្រាប់ជីវិត ។

ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនក្នុងពិភពលោកត្រូវមេរោគកូវីដ ១៩ ដកហូត ឬក៏កាត់បន្ថយសេរីភាពនៅក្នុងការធ្វើដំណើរ ។ មនុស្សជាច្រើនទោះបីជាមិនឈឺដោយសារកូវីដ១ ៩ ក៏ស្ត្រេស ថប់អារម្មណ៍ដោយសារវា ព្រោះខ្លាចវាលួចចម្លងចូលក្នុងខ្លួន វាធ្វើអោយបាត់បង់ការងារ និងធ្វើអោយបាតបង់មុខរបរជាដើម ។ ប៉ុន្តែយើងមិនត្រូវរស់នៅក្នុងភាពភ័យខ្លាចឡើយ ព្រោះវានាំអោយមេរោគនេះកាន់តែបានចិត្ត ។ យើងត្រូវចេះវិធីប្រឆាំងវា តាមរយៈការចាក់វ៉ាក់សាំង ការអនុវត្តវិធានការ បីការពារ ( ពាក់ម៉ាស លាងដៃ និង រក្សាគម្លាតយ៉ាងតិច ២ ម៉ែត្រ) និង បីកុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត ឬមានម៉ាស៊ីនត្រជាក់ កុំចាប់ដៃ ឬឱបថើបគ្នា) ។

នៅពេលដែលយើងអនុវត្តន៍វិធានការទាំងអស់នេះហើយ យើងប្រហែលជានឹងមិនងាយឆ្លងមេរោគកូវីដ ១៩ ឡើយ ។ ប៉ុន្តែវាមិនមានន័យថា យើងរួចទុក្ខទោសពីមេរោគកូវីដ ១៩ ឡើយ ។ ការរាលដាលនៃកាឆ្លងមេរោគកូវីដ ១៩ នេះ វាធ្វើអោយយើងមិនអាចចេញទៅធ្វើការ និងរកស៊ី ដើម្បីរកលុយ បានឡើយ ។ ដូច្នេះយើងត្រូវែតេចេះរកលុយ និងចេះសន្សំលុយតាមដែលអាចធ្វើទៅបានក្នុងស្ថានភាពនេះ ។ មនុស្សជាច្រើនបាននាំគ្នារកស៊ីអន ឡាញ ដូចជាលក់គ្រឿងហូបចុក លក់បន្លែផ្លែឈើ និងលក់របស់របរប្រើប្រាស់ចាំបាច់ផ្សេងទៀត ។ ពួកគេពិតជាអាចរកលុយបានខ្លះជាជាងនៅស្ងៀមមិនធ្វើអ្វីសោះ ។ ចំណែកអ្នកខ្លះទៀតកំពុងតែត្រូវប៉ាន់ដោយសារតែពួកគេពូកែលក់អនឡាញ ។ បើសិនជាយើងមិនអាចចេញក្រៅបាន យើងគួរតែរិះរកវិធីរកលុយតាមអនឡាញនេះ ។ ដូច្នេះ យើងត្រូវចេះប្រើឱកាសនៅផ្ទះនេះ ដើម្បីបើកច្រករកស៊ីតានអនឡាញ ។

ក្រៅពីនេះ យើងត្រូវចេះវិធីសន្សំលុយកុំចាយខ្ជះខ្ជាយសម័យកូវីដ ១៩ នេះ ។ ឧទាហរណ៍ដូចជា ចេះរៀនធ្វើម្ហូបអាហារ ចេះឆុងកាហ្វេផឹកនៅផ្ទះដោយខ្លួនឯង និងចេះធ្វើការងារផ្សេងទៀតដោយខ្លួនឯងដោយមិនប្រើសេវាកម្មខាងក្រៅផ្ទះ ។ ករណីរបស់យុវជន ផារ៉ា អាចជាឧទាហរណ៍មួយនៃការរិះរកវិធីរស់ដើម្បីសន្សំលុយក្នុងសម័យកូវីដ ១៩ ។ វាមិនពិបាកឡើយ ប៉ុន្តែវាទាមទារអោយមានការសម្រេចចិត្តទទួលយកការរស់នៅក្នុងបរិបទថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ