ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូន​គ្រែង​ឈាមជិត៥ពាន់គីឡូ​ត្រូវរឹប​អូស !

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖​ លោកអនុសេនីយ៍ឯក ម៉ែ​ន វ​ណ្ណា មេបញ្ជាការ​ស្តីទីមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​​មូលដ្ឋាន​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ដឹក​ដោយ​លោក ឯម…

ស្រុក​ព្រៃ​នប់ ៖​ លោកអនុសេនីយ៍ឯក ម៉ែ​ន វ​ណ្ណា មេបញ្ជាការ​ស្តីទីមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធ
ហត្ថ​​មូលដ្ឋាន​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ដឹក​ដោយ​លោក ឯម ភា នាយ​រង​ខណ្ឌ រដ្ឋបាល​ជលផល​ទទួល​​បន្ទុក​ក្តាប់​រួម ធ្វើការ​ចុះ​ឃាត់​រថយន្តចំនួន​០២​គ្រឿង និង​មនុស្ស​ចំនួន​០៤​នាក់ សង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ដឹក​កូន​គ្រែង​ឈាម ដោយ​គ្មាន​លិខិត​អនុញ្ញាតច្បាប់ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។

លោក​អនុ​សេនី​ឯក​បានអោយ​ដឹង​ថា ​ក្រោយ​ពី​បាន​ឃាត់​និង​ត្រួតពិនិត្យ​រថយន្ត​ខាងលើ សមត្ថកិច្ច​ជំនាញបាន​រក​ឃើញ​វត្ថុ​តាង កូន​គ្រែង​ឈាម ចំនួន៤៩០០​គីឡូក្រាម (​ក្នុង១​គីឡូក្រាមមាន​ប្រមាណ​ជា៥០.០០០​គ្រាប់​) និង​ត្រូវ​បាន​ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ជលផល ដឹក​យក​ទៅ​ព្រលែង​នៅ​ក្នុង​តំបន់​សហគមន៍​ព្រៃ​នប់​ទី​២ ស្ថិត​ក្នុងភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល បាន​ឲ្យ​អ្នក​ដឹក​ជញ្ជូន​ទាំង​០៤​នាក់ធ្វើ​កិច្ចសន្យានិង​រក្សា​ទុក​រថយន្ត​ ដើម្បី​ឱ្យ​ម្ចាស់​គ្រែង​ឈាមចូល​ខ្លួន​មក​ដោះស្រាយ​ ។ ដោយ៖ ហ៊ុយ ចាន់ធួន​

អត្ថបទសរសេរ ដោយ