រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោង៩ និង៣០នាទីបន្តិចទៀតនេះ គណបក្សអំណាចខ្មែរដឹកនាំដោយលោកសួន សេរីរដ្ឋា ប្រធានគណបក្សនឹងធ្វើកិច្ចប្រជុំមួយជាមួយគណបក្សតូចៗដទៃទៀតទាក់ទងជាមួយការចងសម្ព័ន្ធភាពជាមួយគណបក្សតូចៗដែលគ្មានអាសនៈក្នុងសភានៅទីស្នាក់ការបក្សស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
គណបក្សតូចៗដែលគណបក្សអំណាចខ្មែរអញ្ជើញមកចូលរួមប្រជុំមានច្រើនគណបក្ស តែមានតែគណបក្សមួយទេដែលមកចូលរួមប្រជុំ គឺគណបក្សខ្មែរសាមគ្គីដើម្បីអភិវឌ្ឍ៕
ចែករំលែកព័តមាននេះ