រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះជួលរបស់ជនជាតិវៀតណាមចំនួន៤ទីតាំងស្ថិតនៅតាមផ្លូវលេខ២៣៧ សង្កាត់បឹងសាឡាង ត្រូវនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រីដែលស្នាក់នៅខុសច្បាប់បានចំនួន១០នាក់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៨ តុលា នេះ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណាមកដល់ម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២៨ តុលា នេះសមត្ថកិច្ចនៅមិនទាន់បញ្ចប់ការត្រួតពិនិត្យនៅឡើយ គឺនៅបន្តឆែកឆេរផ្ទះនៅតាមផ្លូវខាងលើបន្តទៀត៕






ចែករំលែកព័តមាននេះ