ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​​កំពុងជិះ​កង់​ហាត់​ប្រាណ​​ ស្រាប់​តែ​ឡា​ន​តាកូ​ម៉ា​មក​​ពី​​ក្រោយ​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បានស្លា.ប់​ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​បន្ទាប់​រថយន្ត​បុក​ពីក្រោយ​ទាំង​​កំរោល ​កាលពី​ព្រលប់​វេលា​ម៉ោង​ជិត​៦​និង​១៥​នាទីយប់​ថ្ងៃ​ទី​១១ ​ឧសភា ​ស្ថិត​នៅ​ក្បាលស្ពាន​មេគង្គ​ត្រើយ​ខាងកើត​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុ​ស្ទឹង​ត្រែង​។ បើតាម​អ្នក​ឃើញ​ហេតុ​ការណ៍​​បានឱ្យ​ដឹងថា…

ខេត្តស្ទឹងត្រែង​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បានស្លា.ប់​ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​បន្ទាប់​រថយន្ត​បុក​ពីក្រោយ​ទាំង​​កំរោល ​កាលពី​ព្រលប់​វេលា​ម៉ោង​ជិត​៦​និង​១៥​នាទីយប់​ថ្ងៃ​ទី​១១ ​ឧសភា ​ស្ថិត​នៅ​ក្បាលស្ពាន​មេគង្គ​ត្រើយ​ខាងកើត​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុ​ស្ទឹង​ត្រែង​។

បើតាម​អ្នក​ឃើញ​ហេតុ​ការណ៍​​បានឱ្យ​ដឹងថា ​ដំបូង​ឡើយ​​​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង​ហាត់ប្រាណសំ​ដៅ​ឡើង​ស្ពាន​មេគង្គ ខណៈ​ជិត​ដល់​ក្បាលស្ពាន​ ក៏មាន​រថយន្ត​មួយ​គ្រឿង​បើក​ពីក្រោយ​ក្នុង​ល្បឿន​លឿនទៅ​បុក​បុរស​រង​គ្រោះ​ពីក្រោយ​យ៉ាងកំរោល​ផ្ទប់​​​​និង​ក្បាលស្ពាន ​រួច​ផ្លោង​ធ្លាក់​ជិត​ដល់​ក្រោម​ស្ពាន បណ្តាល​អោយ​បាក់ជើង​និង​បែកក្បាលជា​ទម្ងន់​។​ ភ្លាម​ៗ​អ្នក​ដែល​ស្គាល់​ជន​រង​គ្រោះបាន​ទំនាក់ទំនង​ទៅ​កូនចៅ ​សាច់ញាតិ និង​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែ រ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​អោយដឹង​ថា ​រថយន្ត​បង្កបើកបរ​ដោយ​ឈ្មោះ ហេង សុខ​ណា​ក់ ភេទ​ប្រុស អាយុ​៣៥ មុខរបរ ក​សិករ រស់នៅ​ភូមិ​ចំការលើ ឃុំ​ចំការលើ ស្រុកថា​ឡា​បរិ​វាត់ ជា​អ្នកបើកបរ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​២A.៣៣២៣រង​​របួស​ស្រាល និង​អ្នក​រួម​ដំណើរ​ឈ្មោះ នាក់ ខ្លឹម ភេទ​ប្រុស ​អាយុ​២៩ ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង់​ភេ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រង​របួសស្រាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ គង់ ខេ​ង ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង បាន​ស្លា.ប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​។

ក្រោយ​កើតហេតុ មន្ត្រី​នគរបាល​ជំនាញបាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ​និង​ធ្វើការ​សន្និដ្ឋាន​ថា ឈ្មោះ ហេង សុខ​ណា​ក់ បើកបររថ​យន្ត​ល្មើស​ច្បាប់​ក្នុង​ស្ថានភាព​ស្រវឹង ទៅបុក​អ្នក​ជិះ​កង់ ឈ្មោះ គង់ ខេ​ង ធ្វើ​ដំណើរ​ប្រប្រកាន់​ស្តាំ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​កើត​ទៅលិច​។​ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិធ្វើបុណ្យ​តាម​ប្រពៃណី​។​

រីឯ​ជនសង្ស័យ ​ត្រូវកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​ ហើយ​រថយន្ត​និង​កង់ ​ដែល​ជា​មធ្យោបាយ​ក្នុង​ហេតុ​ការណ៍​ខាងលើ ​នគរបាលអូស​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង​ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ​​ ៕ ដោយ៖ រ៉ូ សាលី​

អត្ថបទសរសេរ ដោយ