ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ឆ្នាំងនាំ​អំណោយ​ជូន​គ្រួសារ​​​កូន​លង់ទឹក​ស្លាប់​៤​នាក់​ក្នុងស្រុក​កំពង់ត្រឡាច

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹកថ្ងៃ​ទី​២៨ ​តុលា ​​២០១៥ នេះបាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូនគ្រួសារដែល​​​​កូន​លង់ទឹក​ស្លាប់​រួម​គ្នាចំនួន​៤​នាក់​នៅ​ភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ។

ពិធី​នោះ​មានការអ​ញ្ជើ​ញ​ចូលរួម​​ពី​លោក អ៊ុ​ន សំ​អុល ប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោ​ភ័​ណ្ឌ នាយ​សាខា​កាកបាទក្រហមខេត្ត ព្រមទាំង​អ​ជ្ញា​ធរ​ស្រុក ឃុំ និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត​។

មាន​ប្រសាសន៍ ក្នុង​ការ​កាន់ទុក្ខ ដ៏​ក្រៀមក្រំ​នោះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្តបាន​បញ្ជា​ក់ថា លោក​សូម​ចូលរួម​សោកស្តាយ​នូវ​ការ​បាត់បង់​សមាជិកគ្រួសារដោយសារ​ការ​លង់ទឹក​ស្លាប់​ដល់​ទៅ៤​នាក់ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។

ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ខេត្ត និង​ដើម្បី​ចូលរួម​រំលែកមរណៈទុក្ខដ៏​ក្រៀមក្រំ​នេះ​លោកបាន​នាំ​អំណោយមក​ផ្តល់​ជូនគ្រួសាររង​គ្រោះ​ខាងលើដែល​បាន​មក​ពីសាខា​កាកបាទ​ក្រហម​ខេត្ត សប្បុរសជន និងរបស់​រូប​លោកផា្ទ​ល់ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ ទទួល​បានអង្ករ​៥០​គីឡូក្រាម និង​ថវិកា១.៥៧៥.០០០​រៀល៕