រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការប៉ូលិសខណ្ឌបានឃាត់ខ្លួនជនសង្ស័យក្រុមចោរប្លន់ចំនួន៥នាក់ជាបន្តបន្ទាប់ ក្រោយពេលប្រើប្រាស់ដាវ និងដុំថ្មវាយប្លន់យកម៉ូតូម៉ាកហុងដាស្កូពី១គ្រឿងបានសម្រេចកាលពី៤ថ្ងៃមុន ហើយពេលនេះប៉ូលិសបានបង្ហាញមុខជនសង្ស័យទាំងនោះដល់បណ្ដាក្រុមអ្នកសារព័ត៌មានដើម្បីថត និងយកព័ត៌មានចុះផ្សាយជាសាធារណៈ។
សកម្មភាពប្លន់ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ តុលា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខ ១-ឈ្មោះ រុំ ចន្ថា ហៅចយ អាយុ១៥ឆ្នាំ ២-សុខ សករ៉ា ហៅទី អាយុ២២ឆ្នាំ ៣, សុខ ឆាយ អាយុ២០ឆ្នាំ ទាំង៣នាក់នោះមានទីលំនៅក្នុងភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ៤-ពេជ្រ ផល្លា ហៅត្រេន អាយុ១៨ឆ្នាំ មានទៅលំនៅក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង-សាន បញ្ញា ហៅតឿ ហៅពាច អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ