ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការពារព្រំដែន បានធ្វើការឃាត់ពលរដ្ឋជាចំណាកស្រុកមួយគ្រួសារមានគ្នា៤នាក់ កាលពីវេលាព្រឹកថ្ងៃទី២៨ តុលា ខណៈបំរុងឆ្លងដែនទៅធ្វើកម្មករនៅប្រទេសថៃដោយខុសច្បាប់ ។
ប្រភពបានឱ្យដឹងថា ពលរដ្ឋមួយគ្រួសារនោះ គេមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយបំរុងឆ្លងដែនតាមច្រករបៀងនៅក្នុងឃុំជ្រៃសីម៉ា ស្រុកសំពៅលួន តែត្រូវកម្លាំងនគរបាលការពារព្រំដែនឃាត់មិនឱ្យឆ្លងដែន ហើយបាននាំពួកគាត់មកកាន់ស្នាក់ការ ដើម្បីណែនាំអំពីផលលំបាក និងបញ្ហាប្រឈមនឹងគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយយថាហេតុនៅក្នុងប្រទេសថៃ ។
បន្ទាប់ពីធ្វើការណែនាំ សមត្ថកិច្ចក៏បានបញ្ជូនពួកគាត់ឱ្យត្រឡប់ទៅស្រុកកំណើរវិញផងដែរ ។
ចែករំលែកព័តមាននេះ