ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កម្ពុជា​-ថៃ​ ​​ជួប​​ប្រជុំ​​​​​​ជំរុញ​ការ​​បើក​ច្រកទ្វារ​ព្រំ​ដែន​​ស្ទឹង​បត់​ឱ្យ​បាន​ឆាប់​

10 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​នៅ​អគារ​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៨​ ​តុលា​​ នេះ​ ​ប្រតិភូ​កម្ពុជា-​ថៃ​ ​បាន​បើក​កិច្ច​ប្រជុំ​​​​ពិភាក្សា​​ជំរុញ​​បើក​ច្រក​ទ្វារ​អន្តរជាតិ​​ស្ទឹង​បត់​ណ​ង​អៀនឲ្យ​បាន​ឆាប់ ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ​។

​ក្នុង​កិច្ច​ពិភាក្សា​ខាង​លើ ភាគី​ថៃ​បាន​លើក​ឡើង​ថា​ ខាងគេ​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ​ដូច​ជា ទី​តាំង​ត្រួតពិនិត្យ​ទំនិញ​ ​ទី​តាំ​ស្តុក​ទំនិញ​និង​ទី​តាំ​ចត​រថយន្ត ​ព្រមទាំង​អគារ​ធ្វើការ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ​ពិសេស​ស្ថាប័ន​គយ ​។ ភាគី​ថៃ​បាន​យក​ប្លង់​​គោល​ដែល​ជា​គម្រោង​សាងសង់​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ​​មក​បង្ហាញ​ភាគី​កម្ពុជា​ផង​ដែរ ​៕​