រាជធានីភ្នំពេញ ៖ ទីបំផុតទៅក្រុមអាជីវករដែលប្រកបរបររថយន្តបែនដឹកដីនិងខ្សាច់ បានរំសាយវិញហើយនៅម៉ោង១១និង១០នាទីថ្ងៃត្រង់ថ្ងៃតី២៨ តុលា ២០១៥ បន្ទាប់ពីបានយកញ្ញត្តិតវ៉ាដាក់នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននោះរួចមក ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ការដាក់ញ្ញត្តិរបស់ក្រុមអាជីវករប្រមាណ១០០នាក់ខាងលើ គឺដើម្បីស្នើសុំឲ្យក្រសួងសាធារណការកុំឲ្យពួកគេកែចង្កូតរថយន្តបែនពីស្តំាទៅឆ្វេង ។
សេចក្តីរាយការណ៍បានបន្តថា ការតវ៉ារបស់ក្រុមអាជីវករប្រកបរបររថយន្តបែនដឹកដី និងខ្សាច់ទំាងនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងក្រសួងសធារណការ មិនមានមន្រ្តីជំនាញទទួលខុសត្រូវណាម្នាក់ចេញមកទទួលនោះទេ ដែលធ្វើឲ្យក្រុមអាជីវករប្រកាសនឹងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែននាពេលខាងមុខ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ