រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធ៌ម និងទេសចរណ៍នៃរដ្ឋសភា លោកតំណាងរាស្រ្ត យ៉ែម បុញ្ញប្ញទ្ឋិ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) របស់លោកនៅប៉ុន្មាននាទីមុននេះ មានខ្លឹមសារទំាងស្រុងថា “
លោក ញ៉យ ចំរើន បានវះកាត់ដៃស្តាំដែលបាក់ ចំនួន៣កន្លែងរបស់គាត់រួចរាល់ហើយ ប៉ុន្តែនៅរង់ចាំការវះកាត់ភ្នែកស្តាំបន្តទៀត ដោយសារឆ្អឹងក្រោមភ្នែកបាក់ផុងជាប់នឹង សាច់ដុំភ្នែក ដូច្នេះត្រូវវះយកឆ្អឹងនេះចេញជាមុនសិន ហើយពេទ្យមិនទាន់សន្និដ្ឋានថា ភ្នែកខាងស្តាំ នឹងជាសះស្បើយដូចដើមវិញឬទេ ។ រីឯច្រមុះ ក៏មានការបាក់ឆ្អឹងធ្ងន់ធ្ងរដែរ ជាពិសេសផ្នែកក្បាលនៅវិលមុខ ដែលអាចគ្រាំក្នុងខ្លាំង។
ដោយឡែកលោក គង់ សភា កំពុងវះកាត់ ក្តោងច្រមុះផុង ដែលធ្វើឲ្យប៉ះពាល់ដល់ត្រចៀក ពិបាកក្នុងការស្តាប់ ជាពិសេសនៅតែបន្តវិលមុខ និងអាការស្រវាំងភ្នែកជាខ្លាំង។



ចែករំលែកព័តមាននេះ