ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បើក​ឲ្យ​អាជីវករ​ផ្សារ​សាលា​លេខ​៥ ស្រុក​កំពង់ត្រឡាច ចូល​លក់ដូរ​វិញ​ហើយ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ ខណៈពេលដែល​មន្ទីរជំនាញ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៦​នាក់​បន្ថែមទៀត​ ​នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១០​ឧសភា ក្រុមអាជីវករ​លក់ដូ​រ ក្នុង​ផ្សារ​សាលា​លេខ​៥ ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច…

​ខេត្តកំពង់ឆ្នាំង​៖ ខណៈពេលដែល​មន្ទីរជំនាញ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៦​នាក់​បន្ថែមទៀត​ ​នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១០​ឧសភា ក្រុមអាជីវករ​លក់ដូ​រ ក្នុង​ផ្សារ​សាលា​លេខ​៥ ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា បាន​រួសរាន់​ទៅ​ចូល​លក់ដូរ​វិញ​ហើយ​។

​សេចក្តីប្រកាស​របស់រ​ដ្ឋ​បាល​សាលាខេត្ត​កំពង់ឆ្នាំង បានសម្រេច​អនុញ្ញាត​ឲ្យ​អាជីវករ ក្នុង​ផ្សារ​សាលា​លេខ​៥ បាន​លក់ដូរ​ឡើងវិញ បន្ទាប់ពី​ផ្អាក​ដំណើរការ​លក់ដូរ​ក្នុង​ផ្សារ​សាលា​លេខ​៥ ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។
​ក្នុង​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​សាលាខេត្ត​កំពង់ឆ្នាំង ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ បន្ត​អនុវត្ត​ឱ្យបាន ៣​កុំ ៣​ការពារ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​គួររំលឹកថា ផ្សារ​សាលា​លេខ​៥ បាន​បិទ​ចាប់ពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ បន្ទាប់ពី​រកឃើញ ស្ត្រី​ជា​អាជីវករ​លក់​មាស ចំនួន ៤​នាក់ បាន​ឆ្លង​Covid 19​។ ក្រោយ​ការបិទ​ផ្សារ​សាលា​លេខ​៥ អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច បានប្រកាស​ឲ្យ​អ្នកពាក់ព័ន្ធ ពិសេស​អាជីវ​ករលក់​ដូរ ក្នុង​ផ្សារ​សាលា​លេខ​៥ និង​ផ្សារ​កំពង់ត្រឡាច ស្ម័គ្រចិត្ត ទៅយក​សំណាក ដើម្បី​ពិនិត្យ​រក​មេរោគ Covid-19​។ អាជីវករ​ជាច្រើន​នាក់ បាន​ស្ម័គ្រចិត្ត ទៅយក​សំណាក​។ ជា​លទ្ធផល អ្នកពាក់ព័ន្ធ​ក្នុង​ផ្សារ​សាលា​លេខ​៥ ត្រូវបាន​យក​សំណាក ចំនួន ២​លើក ពុំ​ឃើញ​មាន​អ្នក​ឆ្លង​កូ​វីដ​នោះទេ​។

ទោះយ៉ាងណា នៅក្នុង​សេចក្តីប្រកាស​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង មួយ​ផ្សេងទៀត ដែល​បានប្រកាស កាលពី​ថ្ងៃទី​១០ ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីត ចំនួន ៦​នាក់​។ ក្នុងនោះ មាន​៖ ១-​ជនជាតិ​វៀតណាម ម្នាក់ នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ជា​អ្នក​មកពី​រាជធានី​ភ្នំពេញ​។ ២-​នៅ​ភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ជា​កម្មករ នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​៤​នាក់​ទៀត នៅ​ភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​។ ៤​នាក់​នេះ ជា​កម្មករ​ធ្វើ​ផ្លូវ នៅ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​៕ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ