ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពបុរស​ម្នាក់​ដែល​គេប្រទះ​ឃើញ​ស្លាប់​ក្នុង​ដី​ឡូត៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​សង្កាត់​ព្រែក​តាសេកជា​អតីត​ប៉ូលិស​ស្រុក​មុខ​កំពូល

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យដឹង​ថា សព​ជន​រង​គ្រោះ​ដែល​គេ​ប្រទះ​ឃើញ​ត្រូវ​គេ​វាយ​សម្លាប់​នៅ​ក្នុង​ដី​ឡូត៍​នៅ​សង្កាត់​ព្រែក​តាសែក​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ​គឺ​ឈ្មោះ​លឿង ជាង​លី ហៅ​ម៉ាង អាយុ​៥០​ឆ្នាំ ជា​អតីត​មន្ត្រី​ប៉ូលិស​ស្រុក​មុខ​កំពូល បច្ចុប្បន្ន​ជា​អ្នក​រត់​ម៉ូតូ​ឌុប​​​​​​​​​​​​​ ស្នាក់​នៅ​ជាមួយ​បង​ប្អូន​នៅផ្ទះ​លេខ​៤៨ ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ​។

​​​តាម​សាច់​ញាតិ​បាន​ឱ្យ​ដឹង​ថា ជា​ទូ​ទៅ​ជន​រង​គ្រោះ​ចេញ​រត់​ម៉ូតូ​ឌុប​ពេល​ថ្ងៃ ហើយ​នៅ​ថ្ងៃត្រង់​ម្សិល​មិញ​នេះគាត់​មក​ហូប​បាយ​ធម្មតា រួច​ក៏​ចេញ​ទៅ​រត់​ម៉ូតូ​ឌុប​បាត់​រហូត​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ តុលា នេះ​មានដំណឹង​ថា មានគេ​ប្រទះ​ឃើញ​សព​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​នាំ​គ្នា​មក​មើល​ទើប​ដឹង​ថា ជា​ជន​រង​គ្រោះ​។

សាត់​ញាតិ​បាន​បញ្ជាក់ថា ជន​រង​គ្រោះ​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម C125 ស៊េរី​ឆ្នាំ​២០១១ មួយ​គ្រឿង​៕