រាជធានីភ្នំពេញ ៖ «នៅល្ងាចថ្ងៃអង្គារទី ២៧ ខែតុលា ឆ្នាំ ២០១៥នេះ ខ្ញុំដឹកនាំគណៈប្រតិភូ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរួមមាន ៖ លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ និង សហការីមួយចំនួនទៀត ទៅសួរសុខទុក្ខតំណាងរាស្ដ្រ លោក ញ៉យ ចំរើន និង លោក គង់ សុភា ដែលរងរបួសជាទម្ងន់ ដោយរងការវាយដំយ៉ាងសាហាវឃោរឃៅពីសំណាក់បាតុករ ជាជនពាលក្នុងក្បួនបាតុកម្មហិង្សានៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលានេះ» ។ នេះបើយោងតាម Facebook លោក កឹម សុខា សរសេរយ៉ាងដូច្នេះ កាលពី១ម៉ោងមុននេះ ។
លោក កឹម សុខា បានសរសេរទៀតថា «អ្នកតំណាងរាស្ត្ររងគ្រោះទាំងពីររូប ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីពេទ្យប្រទេសថៃនោះ ខ្ញុំទទួលព័ត៌មានថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលយើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង» ។
ចែករំលែកព័តមាននេះ