ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលគគីរ ចាប់ឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល កាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៦ តុលា ២០១៥ នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ។
ជនសង្ស័យឈ្មោះ គន់ សុភ័ក្ត ភេទប្រុស អាយុ២៤ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៧៨៨ដ.ក.ប.ន.ខ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ចេញដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀនដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៥ ត្រង់ភូមិឃុំខាងលើ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ