រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុស-ស្រី២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧ តុលា ២០១៥ នេះ ស្ថិតនៅចំណុចផ្ទះជួលលើផ្លូវមុន្នីវង្ស ក្នុងភូមិផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះឌី ឡា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះងៀក ស្រីស្រស់ អាយុ២៧ឆ្នាំ ជាអ្នករើសអេតចាយ ទាំង២នាក់ស្នាក់នៅផ្ទះជួលក្នុងភូមិខាងលើ ។ ចំណែកវត្ថុតាងដែលត្រូវដកហូតមានថ្នាំប្រភេទម៉ាទឹកកកថ្លាចំនួន១៧កញ្ចប់ និងឧបករណ៍សម្រាប់ជក់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងត្រូវបានឃុំខ្លួន និងធ្វើការសាកសួរ ។



ចែករំលែកព័តមាននេះ