រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មុននេះបន្តិចនគរបាលខណ្ឌប្ញស្សីកែវបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែងនៅតាមផ្លូវលេខ៩០៧ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែឃាត់ខ្លួនអ្នកកត់កន្ទុយលេខ៣នាក់ និងអ្នកចាក់ម្នាក់ ព្រមទាំងដកហូតបានម៉ាស៊ីនគិតលេខ២គ្រឿង ក្រដាសកត់ឆ្នោត និងលុយមួយចំនួន។
អ្នកកន្ទុយលេខទាំង៣នាក់ ១-ឈ្មោះឡុង ចាន់ធាវី ភេទស្រី អាយុ៣០ឆ្នាំ, ២-ឈ្មោះច្រឹង ឆេងម៉េង ភេទស្រី អាយុ៣០ឆ្នាំ ៣-ឈ្មោះចៀម សុផាត ភេទស្រី អាយុ៦២ឆ្នាំ និង៤-អ្នកចាក់ឈ្មោះឡា គា ភេទប្រុស អាយុ៣៦ឆ្នាំ។
បច្ចុប្បន្នអ្នកកត់ និងអ្នកចាក់ទាំង៤នាក់ត្រូវសមត្ថកិច្ចនាំទៅសាកសួរនៅអធិការដ្ឋានខណ្ឌប្ញស្សីកែវ៕



ចែករំលែកព័តមាននេះ