ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៧ តុលា នេះ ក្រុមការងារសាលាខេត្ត រួមមាន សមាសភាពមកពីស្ថាប័នពាក់ព័ន្ធចំនួន៧មន្ទីរ ដែលដឹកនាំដោយ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ត ចុះពិនិត្យសំណង់នៅតាមតំបន់ឆ្នេរព្រែកកំពង់បាយច្រើនកន្លែង និងណែនាំដល់ម្ចាស់សំណង់ដែលបានសាងសង់យ៉ាងអនាធិបតេយ្យ សុំរុះរើចេញដោយខ្លួនឯងឱ្យហើយជាស្ថាពរក្នុងរយៈពេលមួយសប្តាហ៍ ។
បើលើសថ្ងៃកំណត់ខាងលើ ក្រុមការងារនឹងចាត់វិធានការរុះរើ ហើយម្ចាស់សំណង់ត្រូវចេញថ្លៃពលកម្ម ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ