ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បញ្ជូន​ក្រុម​អ្នកលេង​ពូថៅ​ហោះ​ទៅ​តុលា​ការរសៀលនេះ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រុម​អ្នកលេង​ពូថៅ​ហោះ​ចំនួន​០៣​នាក់ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១១ ឧសភា នេះ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ក្នុង​អំពើ​ហឹ​ង្សា​ដ៏​ឃោរ​ឃៅ​មួយ ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​។…

ខេត្តបាត់ដំបង​៖ ក្រុម​អ្នកលេង​ពូថៅ​ហោះ​ចំនួន​០៣​នាក់ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១១ ឧសភា នេះ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ក្នុង​អំពើ​ហឹ​ង្សា​ដ៏​ឃោរ​ឃៅ​មួយ ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ដៃដល់​ទាំង​០៣​នាក់​នោះ​មាន ១​-ឈ្មោះ ចាន់ ប៊ុ​ន​ធឿ​ន ហៅលី​ន អាយុ​២២​ឆ្នាំ (​ទើប​ចេញពី​គុក​បាន​កន្លះ​ឆ្នាំ ) រស់នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ២​ឈ្មោះ ឡេ ឡេ​ង ហៅ ឡុ​ង អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ព្រែក​នរិន្ទ ឃុំ​ព្រែក​នរិន្ទ ស្រុក​សង្កែ និង ៣​ឈ្មោះ ឈុំ សម្បត្តិ ហៅ បាត់ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់់ដំបង​។ រីឯ​ជន​រង​គ្រោះ ឈ្មោះ សុខ សីហា អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង រង​បួស​ត្រង់​គល់​ក​ដោយសារ​ក្រុម​ជន​ដៃដល់​គប់​នឹង​ពូថៅ​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រុម​ជនសង្ស័យ បាន​ស្ទាក់​ចាំ​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​មិន​ធ្លាប់​ស្គាល់​និង​មាន​ជម្លោះ​ជាមួយ​គ្នា​ម្ដង​សោះ កាលពី​យប់​ថ្ងៃ​ទី​០៧ ឧសភា ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ត្រង់​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ​។ ពេល​នោះ​ក្រុម​ជន​ដៃដល់​បាន​ប្រើ​ដុំ​ថ្ម និងពូថៅ​គប់​សំដៅ​ជន​រង​គ្រោះ​ត្រូវ​ចំ​គល់​ក​បណ្ដាល​ឲ្យ​រយៈ រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​គ្មាន​មូលហេតុ តែ​ទំនង​ក្រុម​ជន​ដៃដល់​គប់​ច្រឡំ​មនុស្ស ដែល​បក្សពួក​ខ្លួន​ផ្ដល់​សញ្ញា​មិន​ច្បាស់​។

បើ​តាម​រឿង​ដែល​នាំ​ឲ្យ​មានការ​ពូន​ស្ទាក់​ចាំ​កាប់​ប្រហារ​នេះ​គួរ​សត្រូវ​នេះ ជន​ដៃដល់​ដែល​មាន​ប្រវត្តិ​ទើប​ចេញពី​គុក ឈ្មោះ ចាន់ ប៊ុ​ន​ធឿ​ន ហៅ លី​ន បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើ​ពូថៅ​គប់​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​នេះ​មែន​។ ជន​នេះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​បន្តិច​នា​យប់​នោះ មិត្តភក្ដិ​ខ្លួន​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ ហើយ​ពេល​ជិះ​ដល់​កើតហេតុ ស្រាប់តែ​មាន​ជន​មួយ​ក្រុម​បាន​ប្រើ​ដុំ​ថ្ម​គប់​ត្រូវ​ប្រពន្ធ ហើយ​មិត្តភក្ដិ​បាន​រាយ​ការ​ណ៏​ប្រាប់​ខ្លួន​ឲ្យ​ជួយ​តាម​រក​មើល​ជន​ដែល​គប់​ត្រូវ​ប្រពន្ធ (​ប្រពន្ធ​ពួកម៉ាក​) ។

ជន​នេះ​បាន​បន្ដ​ថា ពេល​ឮ​ពួកម៉ាក​ទូរស័ព្ទ​មក​ប្រាប់​បែប​នេះ ខ្លួន​ផ្ទុះ​កំហឹង​ឆាវ ហើយ​ក៏​ទូរស័ព្ទ​ហៅ​ពួកម៉ាក​ផ្សេង​ៗ​ទៀត កែ​ណ្ឌ​គ្នា​ទៅ​ពូន​ស្ទាក់​នៅ​ទីនោះ ដើម្បី​ចាំ​កាប់​ប្រហារ​សត្រូវ ដែល​ថ្លើមធំ​ហ៊ាន​គប់​ប្រពន្ធ​ពួកម៉ាក​ខ្លួន​។ ប៉ុន្តែ​ជន​នេះ​បាន​បញ្ជាក់​ថា ពេល​នាំ​គ្នា​ទៅ​ពូន​ស្ទាក់ ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​តាម​ផ្លូវ​នោះ លុះ​ជិះ​មក​ដល់​ពួក​ខ្លួន​គិត​ថា អ្នក​ជិះ​ម៉ូតូ​ម្នាក់​នោះ​ជា​មុខសញ្ញា​ដែល​គប់​ប្រពន្ធ​ពួកម៉ាក​ខ្លួន ទើប​ខ្លួន​ទាញ​ពូថៅ​គប់​តែ​ម្ដង រីឯ​បក្សពួក​ខ្លួន​ប្រើ​ដុំ​ថ្ម​គប់ បណ្ដា​ឲ្យ​ជន​រង​គ្រោះ​រង​របួស​។ ប៉ុន្តែ​ក្រោយមក​ទើប​ដឹង​ថា ជន​រង​គ្រោះ​ដែល​ក្រុម​ខ្លួន​គប់​នោះ មិនមែន​ជា​មុខសញ្ញា​ដែល​ស្ទាក់​គប់​ប្រពន្ធ​ពួកម៉ាក​ខ្លួន​ទេ​។

បើ​តាម​ប្រភព​នានា ដែល​ធ្លាប់​ស្គាល់​ក្រុម​អ្នកលេង​ពូថៅ​ហោះ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ​មាន​បក្សពួក​ច្រើន​ណាស់ ដែល​តែង​ដើរ​បង្ក​ហឹ​ង្សា​ទៅ​លើ​គួរ​សត្រូវ​របស់​ខ្លួន​ស្ទើរ​គ្រប់​ទៅ​កន្លែង ជា​ពិសេស​នៅ​តាម​ដងផ្លូវ​សាធារណៈ និង នៅ​តាម​សួនច្បារ​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​។ សាក្សី​បាន​និយាយ​ថា ក្រុម​នេះ​មាន​ច​រិ​ក​កាច​សាហាវ ហើយ​តែ​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​សួន និង នៅ​តាម​ដងផ្លូវ​។ កន្លង​ទៅ​ក្រុម​នេះ​ធ្លាប់​ដេញ​វាយ​គូរ​សត្រូវ​របស់​ខ្លួន​ដណ្ដើម​យក​ដាវ កាំបិត និង ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ផង ហើយ​បក្សពួក​ក្រុម​នេះ​មួយ​ចំនួន​ក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ចូល​គុក​ដែរ​។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ក្រុម​នេះ​ជា​មុខសញ្ញា​ក្មេង​ទំនើង ដែល​តែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នៅ​តាម​សួនច្បារ ហើយ​មួយ​ចំនួន​ក៏​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ទៀត​ផង​។ ដោយឡែក ក្រុម​អ្នកលេង​ពូថៅ​ហោះ​ចំនួន​០៣​នាក់​ខាងលើ​នេះ ត្រូវ​កម្លាំង​របស់​លោក​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១០ ឧស​ភាព ក្រោយ​បង្ក​ហឹ​ង្សា​រយៈពេល​០៣​ថ្ងៃ​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១១ ឧសភា​នេះ​ហើយ​៕ ដោយ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ