ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ត្រីងៀត​ឆ្លៀត​ពង​…​លុយ​ធំ​ទើប​សង់​បាន

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​សាងសង់​ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ដែល​ម្ចាស់​សាងសង់​ជិត​រួចរាល់​ទៅ​ហើយ ទើប​មន្ត្រី​ភូមិបាល​ចុះ​ទៅ​ហាមឃាត់ និង​ចោទ​ថា​អត់​ច្បាប់​នោះ ឥឡូវនេះ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តតាកែវ បញ្ជាក់​ហើយ​ថា…

ខេត្តតាកែវ ៖ ករណី​សាងសង់​ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ដែល​ម្ចាស់​សាងសង់​ជិត​រួចរាល់​ទៅ​ហើយ ទើប​មន្ត្រី​ភូមិបាល​ចុះ​ទៅ​ហាមឃាត់ និង​ចោទ​ថា​អត់​ច្បាប់​នោះ ឥឡូវនេះ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តតាកែវ បញ្ជាក់​ហើយ​ថា មន្ទីរ​ធ្លាប់​បាន​ចេញ​លិខិត​ឲ្យ​ផ្អាក​តាំង​តែ​ពី​ខែកុម្ភៈ​មក​ម្ល៉េះ​តែ​ម្ចាស់​សំណង់​មិន​ស្តាប់ គិតតែ​ពី​សង់ ដូច​អត់​ខ្លាច​ច្បាប់​ឡើយ ។ ទំនង​ដឹងចិត្ត​ថា គ្មាន​អ្វី​ធំ​ជាង​តា​ស្រ​មូ​៉​ម​បើកផ្លូវ​ទេ​ដឹង ?

លោក នួន សុធា ប្រធាន​មន្ទីរ​សុរិយោដី សំណង់ និង​នគរូបនីយកម្ម​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ថា ករណី​សំណង់​ឃ្លាំង​ដ៏​ធំ​នេះ គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើការ​សាងសង់​ទេ ហើយ​កាលពីដើម​ខែកុម្ភៈ ខាង​មន្ទីរ​ក៏​ដូច​ជា​ខាង​ភូមិបាល​ក្រុង​ដូន​កែវ​បាន​ចេញ​លិខិត​ឲ្យ​ផ្អាក​ការ​សាងសង់​នោះ ប៉ុន្តែ​ម្ចាស់​សំណង់​នេះ​មិន​បាន​ស្តាប់​តាម​ឡើយ ហើយ​នៅ​តែ​បន្ត​សាងសង់​ទៀត ។យ៉ាងណា​ក៏​ដោយ ករណី​នេះ​លោក​ទុក​ឲ្យ អាជ្ញាធរ​ជា​អ្នកមាន​វិធានការ​ព្រោះ​សំណង់​នេះ​ពុំ​មានច្បាប់​សាងសង់​ទេ ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក សាង មក​រា ដែល​ជា​ម្ចាស់​ឃ្លាំង​នោះ​ថា ខ្លួន​បោក​បាន​ពឹង​ឲ្យ​មន្ត្រី​ម្នាក់​ជា​អ្នក​រត់​ច្បាប់​សាងសង់​ឃ្លាំង​នោះ ដោយ​បាន​ចំណាយ​លុយ​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​ជា​អ្នក​បោះ​មេនោះ​បាន​ឲ្យ​ខ្លួន​លោក​ចេះ​តែ​សាងសង់​សិន​ទៅ ។ លុះដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ ក៏​មាន​ក្រុម​មន្ត្រី​ការិយាល័យ​ភូមិបាល​ក្រុង​ដូន​កែវ​ចុះ​មក​ឲ្យ លោក​ផ្អាក​ការ​សាងសង់ ។ ម្ចាស់​សំណង់​ឃ្លាំង​យក្ស​នេះ​បាន​និយាយ​ប្រាប់​កោះសន្តិភាព​បន្ត​ទៀត​ថា ក្រុម​មន្ត្រី​ដែល​ចុះ​មក​នោះ​បាន​និយាយ​ស្រួល​ទេ​…​ដោយ​ប្រាប់​ឲ្យ​លោក​យក​លុយ​ប្រមាណ​៦​ពាន់​ដុល្លារ ទៅ​រត់​ច្បាប់​បន្ត​ទៀត ទើប​អាច​សាងសង់​បន្ត​បាន ។

ឱ ! មេ​ៗ​មន្ត្រី​ជំនាញ​ខេត្តតាកែវ​អើយ​…​ធ្វើ​ដូច​ត្រីងៀត​ឆ្លៀត​ពង​មែន​…​សង្ស័យ​លុយ​ធំ ទើប​បើក​ក្លៀក​ឱ្យ​សង់​បន្ត​ទៀត​…​។ ចាំ​មើល​ទៀត តើ​ឱ្យ​រុះ​ចេញ ឬ​សង់​បន្ត ?

អត្ថបទសរសេរ ដោយ