រាជធានីភ្នំពេញ ៖ ស្ថានទូតចក្រភពអង់គ្លេស សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍គណិតវិទ្យាកម្ពុជា បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តនូវវិធីសាស្ត្របង្រៀនគណិតវិទ្យាថ្មីរបស់ចក្រភពអង់គ្លេស ដែលហៅថា «ល្បងប្រាជ្ញាគណិតវិទ្យា» នារសៀលថ្ងៃទី២៧ តុលា នេះ នៅទីស្តីការក្រសួង ។
ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោកឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក លោកស្រី មន្ត្រីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ពិធីប្រកាសដាក់ឱ្យអនុវត្តនូវវិធីសាស្ត្របង្រៀនគណិតវិទ្យាថ្មីរបស់ចក្រភពអង់គ្លេស ដែលហៅថា «ល្បងប្រាជ្ញាគណិតវិទ្យា» នេះ ក្នុងគោលបំណងដើម្បីជាជំនួយដល់ការយល់ដឹង ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យ និងជាផ្នែកមួយជួយពង្រឹងអត្រាប្រឡងលើមុខវិជ្ជាគណិតវិទ្យារបស់សិស្សថ្នាក់ទី១២ផងដែរ ៕



ចែករំលែកព័តមាននេះ