រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី២៦ តុលា បានធ្វើពិធីបើកការដ្ឋានស្ថាបនាក្រាលបេតុងផ្លូវសម្តេចជា ស៊ីម ប្រវែង៩៦០ម៉ែត្រ ដែលមានទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ដោយប្រើប្រាស់ថវិកាចំនួន២.២៤២.៥៣៤.០០០រៀល ជាគម្រោងអភិវឌ្ឍន៍ខណ្ឌជ្រោយចង្វារ ឆ្នាំ២០១៥។
ពិធីនេះបានរៀបចំឡើងក្រោមអធិបតីភាពលោកឃ្លាំង ហួត អភិបាលរងខណ្ឌ ព្រមទាំងមានការចូលពីអភិបាលរង មន្ត្រីរាជការជុំវិញសាលាខណ្ឌ និងសង្កាត់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ