រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ តុលា ២០១៥ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយអភិបារងទីក្រុងគីតាគ្យុស្ស៊ូ ប្រទេសជប៉ុនលោក Umemoto Kazuhide ដើម្បីបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងទីក្រុងទាំង២ ភ្នំពេញ-គីតាគ្យុស៊ូ ជាពិសេសលើការកែលំអ និងអភិវឌ្ឍអាងចម្រោះទឹកដែលប្រើប្រាស់រួច និងបរិស្ថានទីក្រុងនៅពេលដែលទីក្រុងគីតាគ្យុស៊ូបានជួយដល់រាជធានីភ្នំពេញរួចមកហើយ លើការកែលំអប្រព័ន្ធលូ និងទឹកស្អាតក្នុងរាជធានីភ្នំពេញនាពេលកន្លងមកតាមរយះអង្គការ JICA៕




ចែករំលែកព័តមាននេះ