ខេត្តស្ទឹងត្រែង ៖ ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល កម្ពុជា-ឡាវ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាច្រកទ្វារអន្តរជាតិដ៏សំខាន់មួយ ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់ ហើយបានឃើញនៅសម្រស់ទេសភាពក្នុងខេត្តស្ទឹងត្រែង តែពេលមកដល់ច្រកទ្វារគេបានឃើញស្មៅដុះទ្រុបបិទបាំងផ្លូវស្ទើមើលគ្នាមិនឃើញ ហើយភ្ញៀវទេសចរបរទេសបានឃើញ និងថតរូបភាពទុកជាអនុស្សាវរីយ៍ទៅប្រទេសពួកគេវិញ តើពេលណាទើបទីក្រុងស្ទឹងត្រែងទទួលបានទីក្រុងស្អាតសម្រាប់ជាមុខមាត់នៅពិធីបុណ្យទន្លេខាងមុខ៕
ចែករំលែកព័តមាននេះ