ខេត្តកណ្តាល ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជាជំហានដំបូងថា រថយន្តដឹកដីមួយគ្រឿងបានត្រូវមន្រ្តីគយសាខាក្រុងតាខ្មៅ ធ្វើការឃាត់បន្ទាប់ពីរថយន្តដឹកដីនោះអត់ទាន់បង់ពន្ឋ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៧ តុលា ២០១៥ នៅចំណុចខាងជើងគល់ស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយពេលមន្រ្តីគយឃាត់នោះរួចមក អ្នកបើកបររថយន្តដឹកដីបានទាក់ទងតាមទូរស័ព្ទទៅគ្នីគ្នាមកធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ២ បណ្តាលឲ្យមានការកកស្ទះជាង១ម៉ោង ទើបមានដំណោះស្រាយនិងបានបិទបញ្ចប់ការតវ៉ាវិញ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ