ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជន​សង្ស័យ​៣នាក់ទៅ​សាលា​ដំបូងពាក់​ព័ន្ធ​ករណី​កំហែង​យក​លុយ​ពី​កម្មករ​មក​ពី​ធ្វើ​ការ​នៅ​ថៃ

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​នគរបាល​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌបង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ម្សិលមិញ​នេះ ពី​បទ​​ជាប់​ពាក់ព័ន្ធនឹង​ករណី​កំហែង​យក​លុយ​ពី​កម្មករខ្មែរ​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​។

លោក​វរសេនីយ៍ត្រី​ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​ពី​បទ​កំហែង​យក​មាន​១-ឈ្មោះលីវ តាំង​ហូរ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន ឃុំ​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​២​-​ឈ្មោះ​ពេជ្រ ចា​ន្ត្រា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​ និង៣​-ឈ្មោះ ផល សីហា ភេទ​ប្រុស​ អាយុ​២២៨​ឆ្នាំ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ​​។

​លោក​វរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការ​រងទទួល​បន្ទុក​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ​កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២២​ តុលា ​​២០១៥ ​​មាន​ករណី​កំហែង​យក​មួយ ដែល​ផ្តើម​ចេញពី​អ្នក​រត់​តាក់ស៊ី​ចំនួន​៣​នាក់ បាន​ជំរិត​យក​លុយ​ពី​អ្នក​ជិះ​រថយន្ត​តាក់ស៊ី​របស់​គេ​ដែល​មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ព្រំ ភ​ក្រ័ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ស្វាយ​ពក ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ​ដោយ​ជិះ​រថ​យន្ត​តាក់ស៊ី​ដែល​មាន​ម្ចាស់​រថយន្ត​ចំនួន​២​ ម្នាក់​ឈ្មោះ ផល  សីហា ជា​អ្នកបើកបរ​ និង​ម្នាក់​ទៀត​ឈ្មោះ​លីវ តាំង​ហូរ ដែល​ត្រូវជា​ប្អូនថ្លៃ​នោះ​ជា​ព្រូ​រថយន្ត ចំណែក​ឈ្មោះ​ពេជ្រ ចា​ន្ត្រា ជា​អ្នក​រួមគំនិត ។​

ក្នុង​រថយន្ត​នោះ​ គឺ​មាន​តែ​ជន​រង​គ្រោះ​ម្នាក់ឯងមក​ពី​ថៃដល់​ប៉ោយ​ប៉ែ​ត ខ្លួន​បាន​ជិះ​រថយន្ត​តាក់ស៊ី​នោះក្នុង​តម្លៃ​៨០០​បាតទៅ​ដល់​ភ្នំពេញ ពេល​មក​ដល់​ចំណុច​ស្ពាន​តា​ផា​ន់ ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ អ្នក​រត់​តាក់ស៊ី​២​នាក់​បងថ្លៃ​ប្អូនថ្លៃ​នេះ គឺ​បាន​គំរាមកំហែង​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​១០.០០០​បាត រួច​គេចខ្លួន ។​

បន្ទាប់​មក​ជន​រង​គ្រោះ​បាន​មក​ប្តឹង​នគរបាលឱ្យ​ធ្វើការ​ស្រាវជ្រាវ និង​ជា​មុខសញ្ញា​ចាស់​ដែល​កម្លាំង​នគរបាល​កំពុង​តែ​ស្រាវជ្រាវ​ផង​នោះ ទើប​យើង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ទាំង​២​នាក់ ឈ្មោះ​លីវ  តាំង​ហូរ​ និង​ឈ្មោះ​ផល សីហា រួម​ទាំង​ដកហូត​វត្ថុ​តាង​រថយន្ត​១​គ្រឿង ម៉ាក​កា​មរី ពណ៌​ស្ពៃជ្រក់ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​បងថ្លៃ​ប្អូនថ្លៃ បាន​និយាយ​ថា​ ​ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ឈ្មោះ ព្រំ​ភ​ក្ត្រ័​នោះ​មែន ១០.០០០​បាត លុយ​ដែល​បាន​មក ខ្លួន​បាន​ប្រគល់​ខ្លះ​ឲ្យ​ប្រពន្ធ ចាក់​ហ្គា​ស​អស់​១.០០០​បាត ឲ្យ​ប្អូនថ្លៃ​ឈ្មោះ​តាំង​ហូរ​៥០០​បាត សល់​ប៉ុន្មាន​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​មក​ជក់​ជាមួយ​ប្អូនថ្លៃ​របស់​គេ​៕
   ​