ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ​ប៉ែន ស្រីលីន ​បដិសេធការចោទ​ប្រកាន់ជាឈ្មួញឈើ

10 ឆ្នាំ មុន

មណ្ឌលគិរី ៖ ​បន្ទាប់ពីមានការចេញផ្សាយ​នៅលើគេហទំព័រក្នុងស្រុក​មួយក្រោមចំណងជើងថា«មន្ត្រីជំនាញ​ និងឈ្មួញឈើល្បីឈ្មោះ​​ក្នុងខេត្តមណ្ឌលគិរី​​កំពុងឃុបឃិតគ្នា​បំផ្លាញព្រៃឈើ»​កាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹក ​ថ្ងៃទី២៦ តុលា ២០១៥ ​ដែលបាននិយាយរៀបរាប់និង​ចោទប្រកាន់ថា«ស្រី ​លីន ហៅខ្ទើយ ​ជាឈ្មួញឈើល្បីឈ្មោះ​ដែលត្រូវបាន​គេដឹងថា ​​ពូកែសូកប៉ាន់មន្ត្រីគ្រប់ជំនាញមិន​អោយចាប់ឈើរបស់ខ្លួន​ កំពុងបំផ្លាញព្រៃឈើនៅមណ្ឌលគិរី ។ ​នៅលើគេហទំព័រ​បានស្រង់ប្រភព​ពីប្រជាពលរដ្ឋ​បានឲ្យដឹងថា ​ក្នុងមួយថ្ងៃចែលីនដើរប្រមូលទិញឈើ​ស្រុកអូររាំង​ ,ស្រុកកែវសីមាខេត្តមណ្ឌលគិរី​ រួចដឹកតាមរថយន្តកាមរីហើម​ ឡង់គ្រីស័រនិង​TACOMAរបស់គេ ឆ្លង​​ដែន​យកទៅលក់នៅវៀតណាម​តាមច្រករបៀងមួយចំនួន​នៅក្នុងស្រុកកែវសីមា ។ 

អ្នកស្រី ប៉ែន ស្រីលីន​ ដែលមានទីលំនៅក្នុងស្រុកកែវសីមា​បានចេញមកបកស្រាយចំពោះកា​រចោទប្រកាន់របស់​គេហទំព័រក្នុងស្រុកមួយចំនួនថា«​ អ្នកស្រីពិតជា​មិនអាច​ទទួលយកបានឡើយ​ចំពោះការចេញផ្សាយរបស់​គេហទំព័រមួយចំនួននាពេលថ្មីៗនេះ​ ត្បិតសព្វថ្ងៃអ្នកស្រី​ មិនបានជាប់ពាក់ព័ន្ឋជាមួយ​​បទល្មើសព្រៃឈើអីនោះទេ ។គឺរយៈកាលកន្លងមក​អ្នកស្រីពិតជាធ្លាប់បានរកស៊ី​បន្តិចបន្តួចគ្រាន់យកមកប្រាក់​មកចិញ្ចឹមគ្រួសារ ​មិនមែនដូចការចោទប្រកាន់ថា ​អ្នកស្រីជាឈ្មួញរកស៊ី​​ធំ ​ឬជាថៅកែ​នៅ​ស្រុកកែវសីមាឡើយ​ ។ ហេតុដូច្នេះហើយអ្នកស្រី ​ប៉ែន ស្រីលីន​ បានចេញសេចក្តីបំភ្លឺនេះ ​ទុកជាការជម្រាបជូនដល់​អាជ្ញាធរនឹងសមត្ថកិច្ចដែល​មានការពាក់ព័ន្ឋ កុំមាន​ការយល់ច្រលំដូចការ​ចុះផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនណានោះ ​ដែលបានចោទប្រកាន់ដល់​រូបអ្នកស្រីដោយគ្មានបានសួរអីមួយម៉ាត់ ​។ ម៉្យាងវិញទៀត​អ្នកស្រី ក៏បានបញ្ជាក់ថា ​សូមឲ្យគេហទំព័រក្នុងស្រុកដែល​បានចុះផ្សាយអំពីព័ត៌មានប៉ះពាល់​លើកិត្តិយសរបស់អ្នកស្រី ​ធ្វើយ៉ាងណាត្រូវចេញ​សេចក្តីបកស្រាយបំភ្លឺឲ្យ​បានសមរម្យ​ឡើងវិញ ​ដើម្បីឲ្យសាធារណៈជនជ្រាបថា ​អ្នកស្រី ​ព្រមទាំងគ្រួសារ ​ពិតជាល្អស្អាតស្អំ ៕