ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ចំនួន​២៣​នាក់​បន្ថែម​ទៀត​នៅ​ខេត្តតាកែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រដ្ឋបាល​ខេត្តតាកែវ​ក៏​ដូច​ជា មន្ទីរ​សុខាភិបាល​ខេត្ត​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ស្ដី​ពី​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២៣​នាក់ នៅ​ថ្ងៃនេះ ហើយ​ភាគច្រើន​នៃ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩…

ខេត្តតាកែវ ៖ រដ្ឋបាល​ខេត្តតាកែវ​ក៏​ដូច​ជា មន្ទីរ​សុខាភិបាល​ខេត្ត​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ស្ដី​ពី​មន្ត្រី​ជំនាញ​សុខាភិបាល​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២៣​នាក់ នៅ​ថ្ងៃនេះ ហើយ​ភាគច្រើន​នៃ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ទាំងអស់ គឺ​មាន​ទីលំនៅ​ក្នុងស្រុក​បាទី និង​ស្រុក​សំរោង ។

លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​តាម​លទ្ធផល​នៃ​ការ​វិភាគ​វត្ថុ​សំណាក​រក​មេរោគ​កូ​វី​ដ​19 នៅ​ថ្ងៃ​ទី​9 ខែឧសភា ឆ្នាំ​2021​នេះ បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ថ្មី ដែល​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ចំនួន​23 នាក់ ។

អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​ទាំង 23 នាក់​នេះ គឺជា​អាជីវករ​កម្មករ និង​ក្រុម​គ្រួសារ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អ្នក​ពាក់ព័ន្ធ​នានា ។ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​19 រដ្ឋបាល​ខេត្តតាកែវ​សូម​អំពាវនាវ​ដល់​អាជីវករ​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​19 ខាងលើ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ដល់​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដ​19 នៅ​តាម​មន្ទីរពេទ្យ​បង្អែក ឬ​មណ្ឌល​សុខភាព​នៅ​ជិត​ផ្ទះ​រៀង​រាល់​ម៉ោង​ធ្វើការ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ តើ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន​ជា​ប្រចាំ​ត្រូវ​ពិនិត្យ​កំ​ដៅ​យ៉ាងតិច​2 ដង​ក្នុង​មួយ​ថ្ងៃ ត្រូវ​សម្រាក​នៅផ្ទះ ឬ​បន្ទប់​តែឯង នឹង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ជា​និច្ច ជាមួយ​គ្នា​ផង​ដែរ ត្រូវ​ពាក់​ម៉ាស់​ជា​ប្រចាំ និង​លាងដៃ​ជាមួយ​អាកុល ឬ​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ ជា​ពិសេស​សូម​បងប្អូន​អនុវត្ត​ដែល​បាន​ជាប់​ខ្លួន​នៅ​វិធានការ​៣​កុំ​៣​ការពារ ។

លោក នុ​ត ស៊ី​ណាត បានអោយ​ដឹង​ទៀត​ថា អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ទាំង​២៣​នាក់ ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​បាទី​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ