ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានកម្លាំងទប់ទល់យ៉ាងណាជាមួយប្រាក់ប្រទេសទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែឧសភា…

រាជធានីភ្នំពេញ ៖ ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៣៩ រៀល លក់ចេញ ៤៩៨៩ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៨៩ រៀល លក់ចេញ ៣២២១ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦៣១ រៀល លក់ចេញ ៦៣៨ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧៣៥ រៀល លក់ចេញ ៣៧៧៣ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦៥ រៀល លក់ចេញ ៣៦៨ រៀល ។

ថ្ងៃនេះដែរហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារសាំងហ្គាពួរ គឺ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៦៥ រៀល លក់ចេញ ៣០៩៦ រៀល ខណៈ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាមន ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕      

  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ