រាជធានីភ្នំពេញ ៖ បើតាមអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិលោកយ៉ែម ប៊ុញរិទ្ធ បានសរសេរលើគេហទំព័រហ្វេសប៊ុកឱ្យដឹងថា តំណាងរាស្ត្រមកពីCNRP២រូប ដែលបានរងរបួសធ្ងន់ គឺលោកញ៉យ ចំរើន និងលោកគង់ សភា ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯប្រទេសថៃហើយ កាលពីវេលាព្រឹកថ្ងៃទី២៧ តុលា ២០១៥ នេះ ។
លោកបន្តថា តំណាងរាស្ត្រទាំង២នាក់ បន្ទាប់ពីត្រូវដៃដល់មួយក្រុមមានគ្នាជាង២០នាក់ ព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់នោះ ត្រូវបានគេហៅរថយន្តសង្គ្រោះដែរ តែរង់ចាំរយៈពេល២ម៉ោងហើយ រថយន្តសង្គ្រោះនៅតែមិនមកទៀត ។
ដូច្នេះ ក៏សម្រេចបញ្ជូនតំណាងរាស្ត្រទាំង២នាក់ទៅស្នាក់ការគណបក្ស ដើម្បីធ្វើការសង្គ្រោះបឋម ដោយត្រូវបានពិនិត្យស្កេនលើខ្លួនប្រាណផងដែរ ។ តែចុងក្រោយទើបសម្រេចបញ្ជូនជនរងគ្រោះទាំង២នាក់ទៅព្យាបាលនៅប្រទេសថៃតែម្តង ។



ចែករំលែកព័តមាននេះ