រាជធានីភ្នំពេញ ៖ តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺមកពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់លោកបង្ហោះនៅរសៀលថ្ងៃទី២៦ តុលានេះមានខ្លឹមសារទំាងស្រុងថា “ក្នុងនាមជាតំណាងរាស្ត្រមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះការតវ៉ា សំណូមពរ និងមតិយោបល់របស់ប្រជាជន ដោយគ្មានការរើសអើងនាពេលកន្លងមក។
ប៉ុន្តែ ខ្ញុំមិនគាំទ្រ និងថ្កោលទោសលើអំពើហិង្សា ដែលប្រព្រឹត្តលើប្រជាពលរដ្ឋ និងជាពិសេសលើតំណាងរាស្ត្រ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីវែកមុខ និងដាក់ទោសដល់ ជនដៃដល់ ដែលបានប្រព្រឹត្តអំពើហិង្សាទាំងនេះ ស្របតាមគោលការណ៍នីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា”។


ចែករំលែកព័តមាននេះ