ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បង្រួម​តំបន់​ក្រហម​ឱ្យ​តូច​ជាង​មុន គឺ​បិទ​ខ្ទប់​តែ​តាម​ផ្ទះ​ ដោយ​មិន​បិទ​ភូមិ​ទៀតនោះទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេ​ញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បង្រួមតំបន់​ក្រហម ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ មក​នៅ​ទំហំ​តូច​ជាង​មុន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន ខណៈ​ដែល​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បាន​ថយ​ចុះ ហើយ​ការ​បង្រួម​នេះ អាច​បង្រួម​មក​ត្រឹម​បិទ​ខ្ទប់​លំនៅ​ដ្ឋា​ន…

រាជធានី​ភ្នំពេ​ញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បង្រួមតំបន់​ក្រហម ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ មក​នៅ​ទំហំ​តូច​ជាង​មុន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន ខណៈ​ដែល​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បាន​ថយ​ចុះ ហើយ​ការ​បង្រួម​នេះ អាច​បង្រួម​មក​ត្រឹម​បិទ​ខ្ទប់​លំនៅ​ដ្ឋា​ន ដោយ​មិន​បិទ ភូមិ សង្កាត់​ទាំងមូល​នោះ​ទេ ។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ខណៈ​ដែលលោក​អញ្ជើញ ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​តាម​ដងផ្លូវ​លេខ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ២០២១​នេះ ។

យ៉ាងណាមិញ លោកអភិបាលរាជធានីភ្នំពេញ​បានមានប្រសាសន៍បញ្ជាក់ថា ការបង្រួមតំបន់ក្រហមនឹងធ្វើតាមដំណាក់កាលៗ មានន័យថា បង្រួមពីកំរិតនៃការបិទខ្ទប់សង្កាត់ទាំងមូល មកជាការបិទខ្ទប់តាមភូមិ រួចនិងឈានដល់ការបិទខ្ទប់តាមផ្ទះតែម្តង ដោយមិនបិទភូមិ និងសង្កាត់ឡើយ​។

ដូច្នេះ​ជា​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិភាក្សា​ដើម្បី​រៀបចំ​តំបន់​ក្រហម​ទាំងនេះ ឲ្យ​មក​នៅ​រួម​តូច​ជាង​មុន​ឬ​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់​ត្រឹមតែ​លំនៅ​ដ្ឋា​ន​ដែល​មាន​បញ្ហា​ប្រឈម​តែ​ប៉ុណ្ណោះ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ បំពេញការងារ​និង​រកស៊ី​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ