រាជធានីភ្នំពេញ ៖ ប្រធានក្រុមតំណាងរាស្រ្តភាគតិចក្នុងសភា លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់លោកបង្ហោះនៅរសៀលថ្ងៃទី២៦ តុលានេះថា នៅម៉ោង១២និង៣០នាទីថ្ងៃត្រង់នេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូបគឺលោក ញ៉យ ចំរើន និង លោក គង់ សភា ត្រូវបានបាតុកររបស់គណបក្សប្រជាជនកម្ពុជា(CPP) ព្រួតគ្នាវាយយ៉ាងដំណំនៅមុខមន្ទីររដ្ឋសភា ធ្វើឲ្យរងរបួស ខូចខាតរថយន្តនិងបាត់សម្ភារមួយចំនួនទៀតក្នុងរថយន្ត បន្ទាប់ពីពួកគាត់ចេញពីប្រជុំ ។
យ៉ាងណាក៍ដោយមកដល់ម៉ោង២និង៤៥នាទីរសៀលថ្ងៃចន្ទដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជុំវិញការចោទប្រកាន់របស់មេបក្សក្រៅរដ្ឋាភិបាលខាងលើនេះ ៕
ចែករំលែកព័តមាននេះ