ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ-​១៩ សរុប​៧០២​នាក់​ហើយ គួរ​បារម្ភ​ណាស់​!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៧០២​នាក់​ហើយ នៅ​ក្នុង​ប្រ​តិ្ត​ការ​ប៉ោយ​ប៉ែ​ត បើ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១​នេះ​។ បើ​តាម​លោក​វេជ្ជបណ្ឌិត…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៧០២​នាក់​ហើយ នៅ​ក្នុង​ប្រ​តិ្ត​ការ​ប៉ោយ​ប៉ែ​ត បើ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១​នេះ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត រឿ​ន សុធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ប្រ​តិ្ត​ការ​ប៉ោយ​ប៉ែ​ត ក្រោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ លើ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ឈ្មោះ ច​ន​ហាន់ ស៊ូ​ហាន​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​បុរី​ដួង​ច័ន្ទ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ចំនួន​៧០២​នាក់ ក្នុង​នោះ​ស្រី​៣១៤​នាក់ (​ដែល​មាន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​២២៧​នាក់ ជនជាតិ​ចិន​៤១​នាក់ ជនជាតិ​ថៃ​៨​នាក់ និង​ជនជាតិ​ឡាវ​២​នាក់​) ហើយ​។

លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ ក្រុង​សិរី​សោភ័ណ មាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ លើ​ឈ្មោះ វ៉ាង រ៉ា​ស៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែល​រស់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ហើយ​ក៏​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ក្រោយមក​ក៏​រក​ឃើញ​វិជ្ជមាន​កូ​វី​១៩ ចំនួន​៦​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​។

លោក​បាន​បន្ត​ថា ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ ក៏​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​ចំនួន​២​នាក់​ទៀត ក្នុង​នោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដោយ​១-​ឈ្មោះ ធី ប៊ុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ សិ​ម សា​ឡៃ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ដែល​មាន​អាស្រ័យ​ដ្ឋា​ន​ចំណុច​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ក្រុមហ៊ុន​សុភាព​ដឹក​អ្នកដំណើរ មក​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប រួច​បន្តដំណើរ​ទៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយមក​ក៏​មិន​ស្រួលខ្លួន ក្រុម​គ្រូពេទ្យ​ក៏​យក​សំណាក​ទៅ​ធ្វើតេស្ត Rapit Test រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​តែ​ម្តង​។

លោក​វេជ្ជបណ្ឌិត រឿ​ន សុធី បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ នៅ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ឈ្មោះ យ៉ែ​ម សា​វី អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​-​ស្រុក​ម៉ា​ឡៃ នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ក៏​បាន​ចុះ​ទៅ​យក​សំណាក​ដល់​ផ្ទះ រួច​ធ្វើតេស្ត Rapit Test រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៥​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ រួម​មាន​ឪពុក​១​នាក់ និង​ប្តី និង​កូនស្រី​២​នាក់ ព្រមទាំង​ចៅស្រី​ម្នាក់​ផង​ដែរ​។

ចំណែកឯ​ស្រុក​ព្រះនេត្រព្រះ​វិញ ក៏​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ម្នាក់ កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ទៅ​លើ​ឈ្មោះ ផ្លែ​ក សុវណ្ណ​ឆៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ដែល​មក​ធ្វើការ​នៅ​ប្រទេស​ថៃ រួច​ធ្វើ​ដំណើរ​តាម​ច្រក​ខេត្តឧត្តរមានជ័យ មក​ស្នាក់​នៅ​ស្រុក​ម៉ា​ឡៃ ហើយដោយ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ក៏​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្រុក​ព្រ​ញ​នេត្រ​ព្រះ ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ធ្វើតេស្ត Rapit Test ស្រាប់តែ​រក​វិជ្ជមាន​កូ​វី​ដ​១៩​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ